និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី ” រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយមចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ វាសនានយោបាយ រស់ជាជនបញ្ញើ ក្អែក ដើម្បីនាំបរទេសមកបំផ្លាញជាតិឯង និងរប បរាជានិយម។
អ្នកនយោបាយ២នាក់ឪកូន ពួកគេ ដើមឡើយបានធំធាត់ នឹងមាន វាសនាចូលប្រឡូក ក្នុងឆាកនយោបាយកម្ពុជា ដោយ រស់ក្នុងទ្រនុំនៃរបបរាជានិយម (សម្តេចតា នរោត្តម សីហនុ) ដោយការអនុគ្រោះពីព្រះបិតាជាតិ ទើបបន្សល់ទុក្ខកេរ្តិ៍ឈ្មោះ ត្រកូល សម ហូតដល់សព្វថ្ងៃនេះ រួចបានតពង្សវង្សត្រកូលរហូតមានចំណារថា ជាជ នក្បត់ជាតិ “ក្បត់នឹងរាជបាល្ល័ង”។
ចំណែកទណ្ឌិត ជាកូនវិញ(សម រង្សី) ក្រោយកម្ពុជាចប់ កិច្ចព្រម ព្រៀងក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ ស្រាប់ តែមានវាសនា បានជ្រកក្រោម ចលនាហ្វុនស៊ិនប៉ិច ក្រោមព្រះ រាជកិច្ចដឹកនាំ របស់ សម្តេចព្រះបរមរតនកោដ្ឋ រហូតបានកាន់ជារដ្ឋមន្រ្តីសេដ្ឋកិច្ច ឆ្នាំ១៩៩៣។
ចរិកនយោបាយអញនិយមនេះហើយ ឆ្នាំ១៩៩៥ ធ្វើឲ្យ លោក រង្ស៊ី ក៏ត្រូវបានរដ្ឋាភិបាលត្រីភាគី សម្រេចដក ចេញ ពីកៅអីរដ្ឋមន្រ្តីភ្លាម រួចទណ្ឌិតរូបនេះ ចេញមកបង្កើតគណ បក្សជាតិខ្មែរ ដើម្បីសងសឹក សម្តេចក្រុមព្រះ និងសម្តេច នរោត្តមសីហនុ ព្រះបិតាជាតិ ដោយគោលដៅគេធំ គឺ សម រង្ស៊ី ដើម្បីសងសឹក បំផ្លាញរបបរាជានិយម នឹងលើកស្ទួយកិត្តិយសឪពុកខ្លួនឡើងវិញ កុំអោយប្រវត្តិសាស្ត្រចោទប្រ កាន់ តវង្សត្រកូល ជាជនក្បត់ជាតិបន្តទៀត ។
តាមពិគោលដៅធំរបស់ សម រង្សី គឺ ចង់ដឹកនាំខ្មែរ ពីព្រះរាជានាចក្រកម្ពុជា ទៅសាធារណៈរដ្ឋវិញ តាមមាគា៌ លន់ ណុល និងចក្រព័ទ្ធនិយម ទោះបីដឹងហើយថា សព្វថ្ងៃសម្តេចតេជោ ហ៊ុន សែន កំពុងចាក់គ្រឹះនៃការ កសាងសន្តិភាព និងការពារអាយុជីវិតប្រជាជនចេញពីមាត់ជ្រោះមរណ: ដ៏លំបាកបំផុត។
ដើម្បីលាងកេរ្តិ៍ឈ្មោះឳពុកខ្លួន ឡើងវិញ ទោះប្រើប្រាស់វិធីស្មោកគ្រោគកម្រិតណាក៏ដោយ សម រង្សី ហ៊ាន ធ្វើគ្រប់បែ បយ៉ាង ដើម្បីបំផ្លាញក្តីសុខរបស់ប្រជាជន និងរបបរាជានិយម ដែលកំពុងការពារដោយសម្តេច តេជោ ហ៊ុន សែន និងព្រះម ហាក្សត្រ ។
សូមរំលឹកជាក់ស្តែង ព្រឹត្តិការណ៍នៃការជាប់គាំងនយោ បាយពេញ ១ឆ្នាំ គឺ ឆ្នាំ២០០៤ បន្ទាប់ពីការបោះឆ្នោតរួច សម រង្សី បានគិតរួចជាសម្រេចហើយ សន្លឹកបៀដែលខ្លួនលេង បន្ត គឺចាប់យក សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តាច់សសៃឈាមរបស់ FUN របស់សម្តេចក្រុមព្រះ រហូតឈានដល់សម្រេចបានជោគជ័យ” ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២ ភាគ៣ ទៅ ៥០ភាគរយ បូក១ “។
តាមរយ:ស្នាដៃ ដ៏ពិសពុល របស់ សម រង្សីនេះ ធ្វើឲ្យមន្ត្រីជាន់ខ្ពស់ជា សហរដ្ឋមន្ត្រីមហាផ្ទៃ សហរដ្ឋមន្រ្តីការពារជាតិ និងមន្ត្រីអ្នកតស៊ូ មេទ័ព FUN ខ្លាំងពូកែ អ្នកស្នេហាជាតិ បានបាត់បង់អស់តួនាទី នឹងធ្លាក់ក្នុងភាពក្រីក្រអស់ជំនឿលើ សម្តេចក្រុមមព្រះ ប្រធានគណ បក្ស FUN ។
បន្ទាប់ពីបានដោះស្រាយវិបត្តិនយោបាយឆ្នាំ២០០៤ និង២០០៥ រវាងគណបក្សទាំង៣ រួចមក(cpp,Srp ,Fun) មន្ត្រីការទូតម្នាក់នៃគណបក្ស FUN បានរំលឹកពីព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះបិតាជាតិ(សម្តេចតា) បានមានព្រះរាជបន្ទូល ប្រាប់ក្នុងជំនុំ១ ក្នុងពះបរមរាជ្យវាំងដល់រាជវង្សានុវង្សថា “ការកែ ២/៣ មក៥០/បូក ១ គឺ សម រង្សី មិនមែនតម្រង់មកសម្តេចក្រុមព្រះទេ គឺ សំដៅមកលើ ខ្ញុំ សីហនុ ព្រោះ សម រង្សី ចង់សងសឹកឲ្យឪពុកលោក ដែលជាប់រឿងក្បត់ជាតិ កាលពេលព្រះ អង្គដឹកនាំសង្គមរាស្ត្រនិយម ។
ហេតុដូច្នោះហើយ ពេលវត្តមានសម្តេចតេជោ ហ៊ុន សែន និងគណបក្សFUN របស់សម្តេចក្រុមមព្រះ ក្នុង ឆាកនយោ បាយ លោក សម រង្សី កាន់តែបង្ហាញមហិ ច្ចតាខ្លាំងឡើងៗលើបក្សនយោបាយទាំង២នេះ ដោយលើកយកបញ្ហាព្រំដែន អំពើពុករលួយ និងសិទ្ធិមនុស្ស ផ្តាច់ការមកពន្យ់ពលរដ្ឋ ដើម្បីឲ្យជឿខ្លួន រួចចោទប្រកាន់លើរាជរដ្ឋាភិបាល។
កន្លងទៅទោះបីដឹងហើយថា ទាំងសម្តេចតេជោ និងសម្តេចក្រុមព្រះ កើតមិនទាន់នៃការបាត់បង់កោះត្រល់និងកូសាំងស៊ីន ដែលបារាំងបានកាត់ឲ្យវៀតណាមថ្ងៃ ២៥ មេសា ឆ្នាំ១៩៤៩ នោះ ប៉ុន្តែដើម្បីឈ្នះសម រង្សី មិនញញើតដៃទេ គឺត្រូវសងសឹក សម្តេចតេជោ ដែលអ្នកការពាររបបរាជានិយម។
រឿងបញ្ហា ព្រំដែន និងកោះត្រល់ ដែល សម រង្សី ចោទលើការដឹកនាំសម្តេចតេជោ ហ៊ុន សែន គឺបានឆ្លុះបញ្ចាំ ង នូវមហិច្ចតា ចងអាឃាតរបស់គេមិនខុសពីការប៉ុនប៉ងបំផ្លាញរបបរាជានិយមរបស់ សម្តេចនរោត្តម សីហនុ និងសម្តេចក្រុមព្រះនោះទេ ។
ម្លោះហើយក្នុងជីវិតចុងក្រោយរបស់ សម រង្សី មានតែធ្វើដូច្នោះ មុនស្លាប់ទៅ ហើយធ្វើដូច្នោះ គឺដើរតាមគន្លងឪពុកខ្លួន មិនខុសពីព្រឹត្តិការណ៍ឆ្នាំ១៩៦០ ដែលកម្ពុជា- ថៃ មានជន្លោះរឿង ព្រំដែន សម សារី សាងកំហុសដ៏ធំមហាមេឃ កែនទ័ព ជា ក្រុមចលនាខ្មែរសេរី ដឹកនាំដោយ ស៊ឹង ង៉ុក ថាញ់ ឡឹក សំអឿន ជួយសៀម វាយខ្មែរ រហូតជាប់ទោសក្បត់ជាតិ នឹងស្លាប់ជីវិតនយោបា យតាំងពីពេលនោះមក។
ត្រឡប់មកទណ្ឌិត សម រង្សី វិញ ឥឡូវបានយករឿងព្រំដែននិងកោះត្រល់ ដែលសម្តេច ប៉ាវដាវ បានតាក់ឲ្យយួន ២៥ មេសា ឆ្នាំ១៩ ៤៩ មក ហើយសម័យ តេ ជោ ហ៊ុន សែន កំពុងការពារ សន្តិភាព នឹងការពារទឹកដីដែលខ្មែរមាន ហើយបន្សល់ទុកពីមរតកបារាំង តើជារឿងត្រឹមត្រូវទេ ចំពោះកូនខ្មែរនិងប្រជាជនកម្ពុជាយើង ។
សព្វថ្ងៃនេះ អ្វីមួយដែលកូនខ្មែរនិងប្រជាជនកម្ពុជាចង់បានគឺ ពេលនេះគឺសុខសន្តិភាព ការអភិវឌ្ឍ នឹងការថែរក្សាមរតកដែលមានស្រាប់ជារឿងចាំបាច់បំផុតហើ យជន ណាដែល បង្កអស្ថេរភាព និងធ្វើឲ្យមានជម្លោះបង្ហូរឈា ម ជាមួយប្រទេស ជិត ខាងឬជាតិសាសន៍ដទៃ ដើម្បីផ លប្រយោជន៍ផ្ទាល់ខ្លួនគឺ ជាជនបំផ្លាញជាតិឬក្បត់ជាតិ ។
ទណ្ឌិតម្នាក់នេះ ចរិកនយោបាយអត់ថ្លៃថ្នូរ និងថោកទាបបំផុត ឪនិងកូនចរិកដូចគ្នា ។សូមរំលឹកបន្តិច កាលសម័យសង្គមរាស្រ្តនិយម សម្តេចតា បានកាត់តម្លៃក្បាល ៨០០ តម្លឹង បើចាប់ ឪ ម្នាក់ និងបានមកកាត់ទោស។
ចំណែកមេចលនាខ្មែរ សេរី បក្សពួកគេដែរ លោក ស៊ឹង ង៉ុក ថាញ់ តម្លៃ ១២០០តម្លឹង និង ឡឹក សំអឿន (ផ្កាយព្រឹ ក)តម្លៃ 400តម្លឹង ពាក់ព័ន្ធ ការជួយសៀម ច្បាំងខ្មែរឯង ក្នុងជម្លោះរឿងព្រះវិហារ និងសៀមកាលឆ្នាំ១៩៦០ ក្នុងអំពើក្បត់ជាតិ។ ក្រុមនេះនិងអាមេរិក ជាអ្នកនាំសង្រ្គាមចូលស្រុកឆ្នាំ១៩៧០៕