ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហានេះថា ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ។

នៅរដូវវស្សាជារៀងរាល់ឆ្នាំ ទឹកស្ទឹងព្រែកត្នោតតែងតែឡើងជារឿងធម្មតា។ ថ្មីៗនេះ អាជ្ញាធរបានជូនដំណឹងជូនដល់ប្រជាពលរដ្ឋតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត សូមមានការប្រុងប្រ.យ័ត្ន ចំពោះការហក់ឡើងនៃទឹកជំនន់ដែលហូរចាក់មកពីខេត្តកំពង់ស្ពឺតាមទំនប់៧មករា (កំពង់ទួល)។

អាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនទុកជាមុន ដូចជា រៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំ នឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ៕