សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះជាការថ្លែងលើវេទិកាជាសាធារណៈជាលើកចុងក្រោយសម្រាប់សម្តេចក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេលជាង ៣៨ឆ្នាំ។
ពីវេទិកាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី០៣ ខែសីហា សម្តេចតេជោមានប្រសាសន៍ថា៖ “ថ្ងៃនេះគឺជាពេលវេលាចុងក្រោយដែលហ៊ុន សែន និយាយក្នុងឋានៈជានាយករដ្ឋមន្ត្រី ប៉ុន្តែហ៊ុន សែន អត់ទាន់ទៅណាទេ ហ៊ុន សែន នៅតែក្តាប់គ្រប់គ្រងសភាពការណ៍នៅក្នុងប្រទេសកម្ពុជានៅឡើយ”។
សូមបញ្ជាក់ថា នៅមិនយូរទេក្នុងខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវ័យក្មេង នឹងបន្តដឹកនាំប្រទេសជាតិ ដេីម្បីបម្រេីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕
អត្ថបទ៖ អក្ខរា