កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។
ឯកឧត្តម ហ៊ុន ម៉ាណែតកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាម online ដែលចូលរួមអោយយយើងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់ ចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។
ការបោះជំរំកាយរឹទ្ធិពិភពលោកជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលមានសារៈសំខាន់ចំពោះយុវជនក្នុងការបង្កើនចំណងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោកក្នុងន័យពង្រឹងនិងថែរក្សាការពារសន្តិភាព។
សមាគមកាយប្ញទ្ធិនារីកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ បច្ចុប្បន្ន មានសមាជិកសរុបចំនួន ១៧១,១៣៥ នាក់ ស្រី៤៩ភាគរយ៕