មិនគួរឱ្យជឿ លោក ចន អេឡិចហ្សូរ៉ា មានវិប្បត្តិធ្ងន់ធ្ងរដល់ថ្នាក់ទៅឃុំខ្លូននៅក្នុងព្រៃ រស់នៅជាមួយធម្មជាតិអស់ពេលយ៉ាងយូរ ជាពិសេសតាំងពីបញ្ចប់ពីទំនាក់ទំនងជាមួយ ឌី សូនីត្តា ទៀតកាន់តែធ្វើឱ្យលោកសៅម៉ងចិត្ត និងមិនចង់ជួបមុខនរណាទាំងអស់ ។ ដោយឡែកថ្មីៗនេះ ស្រាប់តែលោក ចន អេឡិចហ្សូរ៉ា បានវិលត្រឡប់មកជាមួយទំនុកចិត្ត ហើយក៏មិនឃុំខ្លួនក្នុងវិប្បត្តិផ្លូវចិត្តដូចមុនដែរ ។
ជូបជាមួយលោក ចន អេឡិចហ្សូរ៉ា កាលពីប៉ុន្មានថ្ងៃមុននៅក្នុងកម្មវិធីសម្ពោធរឿងមួយ លោក អេឡិចហ្សូរ៉ា សុំមិននិយាយពីរឿងបែកបាក់ជាមួយ ឌី សូនីត្តា ពីព្រោះអ្វីៗបានបញ្ចប់ទៅដោយរលូនហើយ លោកមិនចង់ពាក់ពន្ធអ្វីទៀតទេ ។ អ្វីដែលសំខាន់សម្រាប់លោកនៅក្នុងពេលនេះគឺលោកបានរកឃើញអ្វីដែលជាខ្លួនឯង ហើយក៏មិនឃុំខ្លួនឯងដូចមុនដែរ ។
មួយរយៈពេលមុនលោក ចន អេឡិចហ្សូរ៉ា មានជំងឺបាក់ទឹកចិត្ត និង ស្រ្តេសខ្លាំង រហូតមានអារម្មណ៍ថាខ្លួនមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយចង់ទៅរស់នៅក្នុងព្រៃ និង រស់នៅតាមធម្មជាតិ មិនខ្វល់ពីអ្វីទាំងអស់ ។ ជាមួយនិងការវិលត្រឡប់មកវិញនេះលោក ចន អេឡិចហ្សូរ៉ា បានរៀបរាប់ប្រាប់ថា លោកកំពុងទទួលការងារជាច្រើនទាំងការងាររៀបថតកម្មវិធីឱ្យទូរទស្សន៍ ក៏ដូចជាថតកម្មវិធីផ្សេងៗ ចាប់ពីពេលនេះតទៅ លោកនឹងដើរលើវិថីសិល្បៈឡើងវិញ ដើម្បីស្វែងរកអ្វីដែលខ្លួនឯង ។ រយៈពេលដែលលោកបាក់ទឹកចិត្ត ស្រ្តេស និង ឃុំខ្លួនឯងក្នុងវិប្បត្តិផ្លូវនោះ គឺលោកខាតបង់ទាំងពេលវេលា ខាតបង់ទាំងប្រាក់កាស ដូច្នេះហើយទើបលោកប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សដែលមានប្រយោជន៍ ក្នុងសង្គមវិញ ។
លោក ចន អេឡិចហ្សូរ៉ា កំពុងមានគម្រោងការងារធំៗជាច្រើនដែលត្រូវធ្វើ លោកសង្ឃឹមថា ស្នាដៃដែលលោកធ្វើនឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន មិនចាញ់កាលពីមុនឡើយ ៕