“ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក” នេះជាការលើកឡើងលើហ្វេសប៊ុកផេកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់នឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។
ការបោះជំរំកាយរឹទ្ធិពិភពលោកជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលមានសារៈសំខាន់ចំពោះយុវជនក្នុងការបង្កើនចំណងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោកក្នុងន័យពង្រឹងនិងថែរក្សាការពារសន្តិភាព។
បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបចំនួន ១៧១,១៣៥ នាក់ ស្រី៤៩ភាគរយ៕
អត្ថបទ៖ អក្ខរា