ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសរៀបចំសមាសភាពរាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ មានស្ថាប័នកំពូលៗរបស់ជាតិ គឺរដ្ឋសភាជាតិ និងព្រឹទ្ធសភាជាតិ បានប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំបេក្ខភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី។
តាមរយៈញត្តិរបស់ខ្លួន កាលពីថ្ងៃទី ២៧ ខែកក្កដា ស្ថាប័នកំពូលទាំងពីរ បានប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការរៀបចំបេក្ខភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។
សូមអានញត្តិគាំទ្រខាងក្រោម៖