គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ដែលមានប្រវែង ១៧៦១ ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ទាំង ស្រុងនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រសួងអះអាងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារនេះ នឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារថែមទៀត។
ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទជាដើម។
ក្រសួងសារធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងទៀតថា ស្ពាននេះ បានបើកការដ្ឋានសាងសង់ កាលថ្ងៃទី ០២ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នងខែ មិថុនា ឆ្នាំ២០២៦ ខាងមុខ ពោលគឺប្រើរយៈពេលសាងសង់ប្រមាណ ៤២ខែ ។
គួរបញ្ជាក់ទៀតដែរថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នេះ មានប្រវែងសរុប ១៧៦១ ម៉ែត្រមានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ អត្ថបទ៖ពិសី