នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ុន សារ៉ាត់ ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕
អត្ថបទទាក់ទង
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ
- Phea ra
- កក្កដា ១២, ២០២៤
- 0
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ […]
តួកគី នឹងជំរុញការហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
- ratha
- មិថុនា ៣, ២០២៤
- 0
ប្រទេសតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ខណៈដែលកម្ពុជានិងតួកគីយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។
ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា
- Phea ra
- មករា ២៩, ២០២៤
- 0
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង […]