នៅក្នុងTwitter ផ្លូវការសម្តេចតេជោថ្ងៃទី២៦កក្កដានេះ សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុតដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ ដើម្បីជួបជុំជាមួយពុក វិញ” ។
Twitter ផ្លូវការសម្តេចតេជោបានបន្តថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕