នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅអាណត្តិទី៧ ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី នឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា