សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានឲ្យដឹងថា តាមលទ្ធផលបណ្តោះអាសន្នដែលទទួលសម្តេចបានពីគជប បានបង្ហាញថា ពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១ភាគរយ ហើយអាចនឹងមានការកើនឡើងថែមទៀត។ សម្តេចបញ្ជាក់ថា បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ មានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២ភាគរយ ក្នុងពេលនោះដែលមានភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះ ខាងភ្លើងទៀន និងមេភ្លើងទៀនអំពាវនាវឲ្យប្រជាជនកុំចេញទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។
សម្តេចបានគូសបញ្ជាក់ថា ចំណុចនេះយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ បានចូលរួមក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់ ហើយពលរដ្ឋពិតជាចង់បាន សេចក្តី សេចក្តីចម្រើន ជាមួយនឹងដំបូលសន្តិភាពដែលកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលពួកគេកំពុងបំផ្លាញ។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរព្រះគុណ និងអរគុណដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិដែលបានទៅបំពេញភារកិច្ចក្នុងឋានៈជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ហើយក្នុងឋានៈជាអ្នកអនុវត្តនូវលទ្ធិប្រជាធិបតេយ្យប្រាកដ ឆ្លងតាមរយៈការបោះឆ្នោត ដែលទង្វើនេះ បានធ្វើឲ្យពួកក្រុមជ្រុលនិយមដែលចង់បំផ្លាញលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាដាច់ផ្ងារតែម្តង។ សម្តេចក៏ប្រាប់ទៅក្រុមជ្រុលនិយមលទាំងឡាយ ត្រូវសម្លឹងឲ្យច្បាស់ វិភាគឲ្យច្បាស់ នូវភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ភាពខ្លាំងរបស់ប្រជាជនកម្ពុជាគឺទុកឲ្យក្រុមបោសប្រាស់ ដើម្បីបំផ្លាញប្រទេសជាតិនោះទេ៕
អត្ថបទ៖ អក្ខរា