ពិធីការិនី ឌួង ហ្សូរីដា មានវ័យជិត ៤០ ឆ្នាំហើយ តែនាងមិនរវីរវល់និងរឿងរៀបការសោះ ផ្ទុយទៅវិញនាងរស់នៅម្នាក់ឯងយ៉ាងមានក្តីសុខ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះស្រាប់តែថ្មីៗនេះមានមិត្តភក្តិមួយចំនួនបានជូនពរឱ្យនាងមានកូនទៅវិញ ។
ពិធីការិនី ឌួង ហ្សូរីដា កំពុងជោគជ័យខ្លាំងជាមួយការងាររកស៊ីរបស់ខ្លួន ជាក់ស្តែងបច្ចុប្បន្ននេះនាងគឺជាម្ចាស់ហាងកាត់ដេរសម្លៀកដ៏ល្បីឈ្មោះមួយកន្លែងដែលបានជួយលើកស្ទួយវិស័យហូលខ្មែរ ឱ្យមានទីផ្សារខ្ពស់ ។ ទន្ទឹមនិងការជោគជ័យក្នុងការងាររកស៊ីនេះ ឌួង ហ្សូរីដា ក៏មិនខ្វល់ពីរឿងរៀបការដែរ នាងមិនត្រឹមមើលខុសត្រូវការងារជាច្រើននោះទេ នាងថែមទាំងបំពេញតួនាទីជាបងស្រី ដ៏ល្អផងដែរ បន្ទាប់ពីម្តាយរបស់ខ្លួនបានទទួលមរណភាព ។
រាល់ពេលជួបជាមួយ ឌួង ហ្សូរីដា ម្តងៗនាងតែងតែនិយាយថា រឿងរៀបការ គឺនាងមិនខ្វល់នោះទេ អ្វីដែលសំខាន់គឺនាងចង់ជួយគ្រួសារ និងពង្រឹងមុខរបររកស៊ីរបស់ខ្លួនឱ្យរឹងមាំ ទោះបីជាពេលនេះអាយុ នាងច្រើនបន្តិចក្តី ក៏នាងមិនមានការព្រួយបារម្ភដែរ ការរស់ម្នាក់ឯងក៏មានក្តីសុខដូចគ្នា ។
បើទោះបីជា ឌួង ហ្សូរីដា មិនធ្លាប់បង្ហើបប្រាប់ថា ខ្លួនមានគូស្នេហ៍ក្តី ប៉ុន្តែអ្នកក្នុងសិល្បៈដែលមានការស្និទ្ធស្នាលជាមួយនាងសុទ្ធតែបានដឹងថា នាងមានគូស្នេហ៍រួចទៅហើយ គ្រាន់តែនាងព្យាយាមលាក់បាំងមិនចង់ឱ្យនរណាដឹងរឿងឯកជនរបស់នាងតែប៉ុណ្ណោះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងពេលនេះ គឺថ្មីៗនេះមានអ្នកជូនពរ ឌួង ហ្សូរីដា ឱ្យឆាប់មានកូនទៅវិញ សូម្បីតតែតារាសម្តែងនិងបង្ហាញម៉ូដ ទឹម រដ្ឋា ដែលទើបនឹងសម្រាលកូនបានប៉ុន្មានខែនេះ ក៏បានជូនពរ ឌួង ហ្សូរីដា ឱ្យឆាប់ឆ្លងបានកូនដូចជារូបនាងដែរ ក្នុងពេលដែលនាងបានយកកូនស្រីទៅលេងជាមួយ ឌួង ហ្សូរីដា ។ ការជូនពររបស់មិត្តភក្តិទៅកាន់ ឌួង ហ្សូរីដា បែបនេះ ហាក់បីដូចជាបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ ។
មើលទៅ ឌួង ហ្សូរីដា ពិតជាស្រឡាញ់ក្មេងតូចៗណាស់ ជាក់ស្តែងរាល់ពេលជួបជាមួយក្មេងតូចៗរបស់មិត្តសិល្បករម្តងៗ គឺនាងបី និងអោបថើបដោយក្តីស្រឡាញ់បំផុត ហេតុដូច្នេះហើយទើបមានសិល្បករជាច្រើនជូនពរនាង បានកូនឆាប់ៗ ៕