ពលរដ្ឋ ៣៣៣គ្រួសារ​ ព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ​ហៃ​ សួគ៌ ​តាមបែបឈ្នះឈ្នះ

នៅថ្ងៃទី១៨​ ខែកក្កដា​ឆ្នាំ២០២៣​ ប្រជាពលរដ្ឋ៣៣៣គ្រួសារ​ដែលបានព្រមព្រៀងដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃ​សួគ៌​តាមបែបឈ្នះឈ្នះ​នៅភូមិទំនប់ដាច់​ឃុំអូរបីជាន់​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ បានទទួលសេចក្តីសម្រេចទទួលស្គាល់ការគ្រប់គ្រងកាន់កាប់ក្បាលដីឡូតិ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​ប៉ាន់ខែម ប៊ុនថន​នាយករងខុទ្ទកាល័យសម្តេចតេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​និងឯកឧត្តម ង៉ោ ម៉េងជ្រួន​អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​តំណាងឯកឧត្តម​អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត​ស្រុក​ឃុំ​កងកម្លាំង​យុវជន និងប្រជាជនយ៉ាងច្រេីនកុះករ៕