ជក់ថតសំអាងពេក រឿន ណាត ស្រាប់ពោលពាក្យចង់បានផ្កាស្លាពីសង្សារ ! 

ស្របពេលត្រឡប់មកថតស្ពតសំអាងការឡើងវិញ​ ស្រាប់តែ កញ្ញា រឿន ណាត បានពោលពាក្យចេញ ចេញពីបេះដូងថា នាងរងចាំផ្កាស្លាពីគូស្នេហ៍យ៉ាងអន្ទះសា ។

នេះជាលើកដំបូងហើយដែលឃើញ កញ្ញា រឿន ណាត និយាយពីរឿងចង់បានផ្កាស្លាពីគូស្នេហ៍របស់ខ្លួន បន្ទាប់ពីនាងនិងលោក Em បានស្រឡាញ់គ្នាអស់ពេលជាច្រើនឆ្នាំ កន្លងមកពេលសួរនាំ រឿន ណាត ពីរឿងរៀបការម្តងៗ នាងតែងតែឆ្លើយថា រកពេលវេលាល្អមិនទាន់បាន ណាមួយរវល់ការងារ នាងមិនចង់ឱ្យរឿងរៀបការមកធ្វើជាបន្ទុកទេ ។

ទន្ទឹមនិងការប្រកាសចង់បានផ្កាស្លាពីគូស្នេហ៍របស់ខ្លួននេះ កញ្ញា រឿន ណាត ក៏កំពុងមមាញឹកនៅក្នុងការថតសំអាងការឱ្យម្ចាស់ហាងជាច្រើន ជាក់ស្តែងពេលដែលស្លៀតឈុតមង្គលការចូលខ្លួន បានធ្វើឱ្យ រឿន ណាត ស្រមៃដល់ថ្ងៃពិសេសរបស់ខ្លួន រហូតបានពោលពាក្យចម្លែកៗជាច្រើន ដែលធ្វើឱ្យម ហាជនជាច្រើនគិតថា កញ្ញា រឿន ណាត អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខ ។ 

ចំពោះរឿងនេះ កញ្ញា រឿន ណាត នៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ នាងបានត្រឹមតែនិយាយយ៉ាងខ្លីថា រឿងផ្កាស្លា នាងពិតជាចង់បានមែន តែរឿងរៀបការចូលរោងការឱ្យច្បាស់លាស់គឺរងចាំសិន …។ 

កញ្ញា រឿន ណាត បានបាត់មុខពីសិល្បៈមួយរយៈពេលធំមកហើយ មិនថាថតភាពយន្ត បង្ហាញម៉ូដ ឬថតស្ពតជាដើម គឺនាងមិនទទួលឡើយ ទើបតែថ្មីៗនេះនាងចាប់ផ្តើមទទួលការងារទាំងអស់នោះឡើងវិញ ។ 

ជាមួយនិងការវិលត្រឡប់មកវិញនេះមហាជនជាច្រើនចាប់អារម្មណ៍ឃើញថា កញ្ញា រឿន ណាត កាន់តែស្រស់ស្អាតប្លែក ហាក់បី ដូច ជាអ្នកដែលទើបតែមកកែសម្ផស្ស ដូច្នេះហើយទើបមួយរយៈពេលមុនបាត់មុខនាងឈឹងពីសិល្បៈ ។  ចំពោះរឿងនេះ កញ្ញា រឿន ណាត បានប្រាប់ថា នាងមិនបានបាត់មុខទៅណាឆ្ងាយទេ តែដោយសារមួយរយៈពេលនេះនាងរវល់ការងារផ្ទាល់ខ្លួនទើបមិនបានចេញមុខ ញឹកញាប់ដូចមុន ចំណែករឿងថានាងទៅកែសម្ផស្សអីនោះ គឺមិនពិតឡើយ ។ 

កញ្ញា រឿន ណាត បានផ្អាកពីការងារសម្តែងជាងមួយឆ្នាំហើយ ហើយនាងក៏មិនទាន់មានគម្រោងនឹងវិលត្រឡប់ចូលវិស័យសម្តែងវិញដែរ ប៉ុន្តែសម្រាប់ការងារបង្ហាញម៉ូដ និងការងារថតស្ពត គឺនាងទទួលធ្វើដូចដើម ៕