សេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីដប់ប្រាំមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទីដប់ប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយចំនួន ៧ បានហែក្បួនឃោសនារកសំឡេងឆ្នោត។
ទី១: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី២: គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី៣: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ទី៤: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តព្រះសីហនុ។ ទី៥: គណបក្សខ្មែររួបរួមជាតិ បានហែក្បួន ឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តក្រចេះ។ ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន ឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្ត កោះកុង និងទី៧: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្តាល មណ្ឌលខេត្ត ត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តកោះកុង។
ចំណែកគណបក្សនយោបាយ ចំនួន ៨ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិរក្ស បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ គណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់ប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង គ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតី និតិកាលទ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕