គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។
ដំណើរការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព នឹងប្រព្រឹត្តទៅនាវេលាម៉ោង ១០ព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការគជប វិថីរដ្ឋសភា ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គ.ជ.ប ក៏អំពាវនាវដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីអាក់ខាន៕
អត្ថបទ៖ ពុទ្ធិកា