សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។
តាមរយៈឆាណែលtelegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយះពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)របស់សម្តេចជាច្រើនដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយះពេលចុងក្រោយនេះ សម្តេចបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សូមការយោគយល់ពីអ្នករាប់អានសម្តេចតាមFacebook និង សូមបង្វែរ មកភ្ជាប់ជាមួយឆាណែលtelegram វិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកសម្តេចតាមរយះតេឡេក្រាមវិញ។ ហើយចាប់ពីពេលនេះFacebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់។
ជាមួយគ្នា សម្តេចតេជោ ក៏បានបង្កើតគណនីTikTok ថ្មី និងមានមនុស្ស២នាក់យកឈ្មោះសម្តេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម១លាន២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់៕
អត្ថបទ៖ ពុទ្ធិកា