នៅមិនដល់មួយខែទៀតនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ មានគណបក្សនយោបាយសរុបចំនួន ១៨គណបក្ស ខណៈគណបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីសង្វៀនដោយសារគណបក្សនេះមិនបានបំពេញឯកសារគ្រប់គ្រាន់។
អត្ថបទនេះ សារព័ត៌មាន Karpit News សូមណែនាំប្រិយមិត្តលោកអ្នកនាងមកស្គាល់មេដឹកនាំ ថ្នាក់ដឹកនាំ របស់គណបក្សនយោបាយ ទាំង១៨ ដែលបានចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនាខែកក្កដាខាងមុខនេះ ដូចខាងក្រោម៖
១/ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២/ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ
៣/ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា
៤/ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
៥/ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យ
៦/ លោក មាស បូពៅ ប្រធានគណបក្សកសិករខ្មែរ
៧/ លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ដ្រីដើម្បីស្ដ្រី
៨/ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ
៩/ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
១០/ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ
១១/ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១២/ លោក អ៊ិត សារម្យ ជាប្រធានគណបក្សបំណងពលរដ្ឋ
១៣/ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤/ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ
១៥/ លោក រៀល ខេមរិន្ទ ជាប្រធានគណបក្សខ្មែរអភិរក្ស
១៦/ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
១៧/ លោក ប្លាង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យ
១៨/ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា