សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានបង្ហាញបណ្តាញសង្គម Tiktok ផ្លូវការ និងចាប់មានសន្ទុះអ្នក follow/ like កើនឡើងខ្លាំង។
សម្តេចតេជោបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣ តាមលីងនិងបាកូដ(link/barcode) ខាងក្រោម។
ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ។ Tiktok សូម Scan QR Code ឬចុចលីង https://www.tiktok.com/@hunsenofcambodia៕