ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។ កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនានេះ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕