សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។ ការរំលឹករបស់សម្ដេចក្រឡាហោម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន ៣ ៨០៤ នាក់ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទទាក់ទង
សម្តេច សាយ ឈុំ៖ រដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេនវ័យក្មេង សកម្ម រស់រវើក និងផ្តល់ផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ
- Phea ra
- កញ្ញា ៣, ២០២៤
- 0
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។ ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ […]
ឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់អ្នកដទៃ
- Phea ra
- ឧសភា ១៤, ២០២៤
- 0
អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ឈ្មោះ ភូ សុវណ្ណថា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលពាក្យបណ្ដឹងរបស់ ឈ្មោះ ឌឹម សាវឿន និងបានស្រាវជ្រាវច្បាស់លាស់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាច សន្និដ្ឋានបានយ៉ាងច្បាស់ថា គឺឈ្មោះ […]
សម្ដេច ស ខេង៖ កម្ពុជា ស្វាគមន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាមួយហ្គីណេប៊ីសាវ
- មេទ័ព 001
- កក្កដា ២៤, ២០២៣
- 0
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាមួយសាធារណរដ្ឋហ្គីណេប៊ីសាវ