លោក គី សេរី​វឌ្ឍន៍៖​កម្ពុជា គួរមានការ​រៀបចំគោលន​យោ​បាយ​ដីធ្លី​គនររូប​នីយកម្ម​ឱ្​យបា​នច្បាស់​លាស់

វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលទាមទារឱ្យមានការរគិតគូរនិងសហការគ្នាដោះស្រាយ។

ទន្ទឹមនឹងការប្រែប្រួលនៃវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានជំរុញឱ្យមានការការរៀបចំគោលនយោបាយដីធ្លីគនររូបនីយកម្មនៅកម្ពុជាឱ្យបានច្បាស់លាស់ ដើម្បីដើម្បីដោះស្រាយវិបិត្តវិស័យអចលនទ្រព្យនៅកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យ​សភាកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ពីសំណាក់ម្ចាស់អាជីវកម្មអចលនទ្រព្យ និងការអនុវត្តពីមន្រ្តីពាក់ព័ន្ធនៅមិនទាន់បានគ្រប់ជ្រុងជ្រោយ,កង្វះពីការបង់ព័ន្ធលើអចលនទ្រព្យ និងដីធ្លីបានច្បាស់លាស់, ការផ្គត់ផ្គង់លើសតម្រូវការ(​តម្រូវការទិញផ្ទះដើម្បីយកលក់បន្តមានច្រើនលើសលប់),និងបញ្ហាដីឡូតិ៍ភាគច្រើនជាប្រភេទដីកសិកម្ម។

ទន្ទឹមគ្នានេះ លោកថា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ លោកថា ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី គួរមានការបង្កើតច្បាប់ ឬការរៀបចំគោលនយោបាយ និងផែនការដីធ្លីគនររូបនីយកម្មឱ្យបានច្បាស់លាស់ ​ព្រោះគោលនយោបាយនេះ នឹងក្លាយជាបន្ទាន់រួមសម្រាប់ការអនុវត្តន៍រួម។

ដោយលោក បានបញ្ជាក់ថា៖« ការរៀបចំគោលនយោបាយ និងផែនការដីធ្លីគនររូបនីយកម្ម គឺដើម្បីងាយស្រាយក្នុងការប្រើប្រាស់ប្រភេទដីធ្លីនីមួយៗឱ្យបានត្រឹមត្រូវ ពិសេសឱ្យប្រជាពលរដ្ឋបានច្បាស់ថាដីណា ជាដីអភិវឌ្ឍន៍ និងដីណាជាប្រភេទកសិកម្មជៀសវាងការធ្វើអាជីវកម្មណាមួយលើដីទាំងនោះទាំងប្រថុយប្រថាន និងប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ»។

គួរបញ្ជាក់ថា រយៈពេលឆ្នាំ៣ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពី​ឆ្នាំ​២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ​ធ្វើឱ្យកម្លាំងទិញ​ថមថយ ហើយរហូតមកដល់ពាល់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក៏ដោយ។យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសង្កត់ធ្ងន់ទៀតថា ការរៀបចំគោលនយោបាយដីធ្លីគនររូបនីយកម្មបានច្បាស់លាស់ នឹងរួមចំណែកកាត់បន្ថយវិបត្តិអចលនទ្រព្យ ពិសេសជួយជាគ្រឹះរឹងមាំការពារវិស័យនេះផងដែរ៕