ពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍វីដេអូត្រូលឆាវឆាវ ដែលបានលើកឡើងពីអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានយកទូរស័ព្ទរបស់សម្តេចចាក់ឃ្លីបវីដេអូត្រូលឆាវឆាវ ហើយសម្តេចបានអរគុណអ្នកធ្វើវីដេអូត្រូលនេះ និងបានផ្តល់មតិតាមឃុំ សង្កាត់ តាមខេត្តនានា យកឃ្លីបនេះទៅចាក់ជាមួយបទចម្រៀងឃោសនាបោះឆ្នោត ព្រោះឃ្លីបនេះបានទាំងសើចផង បានទាំងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតផង និងគួរបោះឆ្នោតឲ្យអ្នកណា។
សម្តេចមានប្រសាសន៍ថា៖ “ចឹងយកអាត្រូលនេះទៅចាក់ជាមួយចម្រៀងដទៃទៀត ចាក់លេងទៅ អត់ទាស់ខុសអីទេ ហើយអរគុណសម្រាប់អ្នកត្រូលនេះ មានពីរឃ្លីប តែឃ្លីបមុនហួសសម័យ ហើយឃ្លីបនេះកំពុងត្រូវប៉ាន់ពីនេះ ទៅដល់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា”៕
អត្ថបទ៖ អក្ខរា