ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ EISEI និងអង្គការឌីភីអេ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖១. បច្ចុប្បន្នភាពនៃការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាននិងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។
ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជាដោយផ្តោតលើប្រធានបទមួយចំនួនដូចជា៖ ១. សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២. សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣. ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ និង៤. ទិសដៅសំខាន់ៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែបន្ត៕