នេះជារូបថតបងប្អូនស្រីភ្លោះពីរនាក់ ដែលជាអតីតក្មេងរើសសំរាម ហើយបច្ចុប្បន្នពួកគេបានធំពេញវ័យក្រោមការថែទាំ និងបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជា(CCF)។
កើតក្នុងគ្រួសារក្រីក្រ វុទ្ធី និងវាតា ត្រូវបានឪពុកម្តាយផ្លាស់មករស់នៅទីក្រុងភ្នំពេញដើម្បីជីវភាពប្រសើរ ប៉ុន្តែមករស់នៅស្ទឹងមានជ័យ ជាតំបន់ក្រីក្រមួយ។ នៅពីក្មេង កូនភ្លោះទាំងពីរបានចូលរួមជាមួយសាលា CCF របស់លោក Scott Neeson ប្រធានអង្គការ។
ចាប់តាំងពីរពេលនោះមក ពួកគេមានឱកាសបានចូលរៀន ស្គាល់ប៊ិចសៀវភៅដូចកុមារដទៃទៀត ហើយបច្ចុប្បន្នមានអាយុ ១៣ ឆ្នាំ។ រូបថតកាលពី ១០ឆ្នាំមុន ពោលគឺនៅពេលពួកគេមានអាយុ ៣ឆ្នាំ ដោយជើងទទេ ត្រូវបានយកមកប្រៀបធៀប និងបានរំឭកពួកគេជារៀងរាល់ថ្ងៃ និងការចងចាំជាច្រើនអំពីជីវិតរបស់ពួកគេកាលពីអតីតកាល។
វាតានិយាយថា៖ «ពេលខ្ញុំមើលរូបថតខ្ញុំឃើញថាយើងមកឆ្ងាយណាស់»។ កូនភ្លោះរបស់នាង (កូនច្បងមួយម៉ោង) បន្ថែមថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលពួកយើងបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង»៕
អត្ថបទ៖ អក្ខរា