កាលពីសប្ដាហ៍មុន ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podoliak បាននិយាយក្ដែងៗថា ការវាយបករបស់អ៊ុយក្រែន នឹងធ្វើដោយឃោរឃៅ អាចឈានដល់ការសម្លាប់ប្រជាជនរុស្ស៊ីថែមទៀត។
យ៉ាងណា លេខាធិការសារព័ត៌មានវិមានក្រឹមឡាំង Dmitry Peskov បានព្រមានទៅវិញថា គ្រប់បុគ្គលកដែលគម្រាមសម្លាប់ប្រជាជនរុស្ស៊ី គឺជាសត្រូវរបស់រដ្ឋាភិបាល ហើយនឹងត្រូវទទួលទោស។ នេះបើតាមការចុះផ្សាយពី RT។
“ទាំងនេះគឺជាអ្វីដែលសត្រូវរបស់យើងបាននិយាយ ហើយយើងនឹងត្រូវតែប្រឆាំងជាមួយពួកគេ។ អ្នកមិនអាចគម្រាមសម្លាប់ប្រជាជនរុស្ស៊ីតាមចិត្តឡើយ។ រដ្ឋាភិបាលរុស្ស៊ីត្រូវតែដាក់ទោសពួកគេ ហើយយើងនឹងធ្វើវាឲ្យទាល់តែបាន”។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង។
សូមជម្រាបដែរថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ១៦ខែ ហើយថ្មីៗនេះវាបានឈានដល់ដំណាក់កាលកាន់តែយ៉ាប់យ៉ឺន ក្រោយអ៊ុយក្រែនទទូចសុំជំនួយសព្វាវុធទំនើបៗពីសម្ព័ន្ធមិត្តលោកខាងលិច៕