សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងណាស់ ដើម្បីការរីកចម្រើនរបស់ជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានមានប្រសាសន៍ថា៖ “ពូមិនច្បាស់ទេថាអ្នកដទៃគេមានឥរិយាបទបែបណាជាមួយកម្មករកម្មការិនី និងប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់ពូ ពូមិនរត់ចោលប្រជាពលរដ្ឋទេ បើទោះបីក្នុងកាលៈទេសៈពិបាកបំផុត ពូត្រូវស្លាប់រស់ជាមួយប្រជាជន”។
សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងបន្តថា រដូវបោះឆ្នោតបានមកដល់ សង្ឃឹមថា កម្មករកម្មារិនី ប្រជាពលរដ្ឋមិនភ្លេចសម្តេច ហើយក៏មិនភ្លេចគណបក្សប្រជានក្នុងការបោះឆ្នោតខាងមុខ ហើយសម្តេចបន្តអំពាវនាវជាថ្មីទៀតឲ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា