សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អ្នករស់នៅបរទេសដូចជានៅបារាំង និងនៅអាមេរិក ដែលធ្លាប់តែវាយប្រហាររដ្ឋាភិបាលកម្ពុជា ឥលូវមកសរសើររដ្ឋាភិបាលវិញ។ សម្តេចក៏ថ្លែងឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសថា អ្នកឯងធ្វើតាំងពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា