ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវដល់ប្រជារាស្ត្រខ្មែរ អញ្ចើញទៅបោះឆ្នោត គ្រប់ៗគ្នា

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានយាងសំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៦០០នាក់ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានព្រះបន្ទូលនាឱកាសនោះ ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជារាស្ត្រខ្មែរ អញ្ចើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដើម្បីចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ ពិសេសកសាងប្រទេសជាតិឱ្យមានការរីកចម្រើនតាមរយៈការទៅបោះឆ្នោត ហើយសន្លឹក ឆ្នោតមួយសន្លឹករបស់បងប្អូនដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ៕