រូបភាព ហ្វីយ៉ាតា ពាក់ខ្សែរ៉ត់ហោះដូចទេវតា ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ក្រោយជួបរឿងអាស្រូវជាហូរហែ ! 

ហ្វីយ៉ាតា បានធ្វើឱ្យមហាជនជាច្រើន​ចាប់អារម្មណ៍ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក រហូតធ្វើឱ្យនាងចាប់ផ្តើមលេចធ្លោក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនបានកើតឡើងចំពោះនាង ។ 

អាចនិយាយបានថា ការលេចមុខ របស់ស្រីស្អាត ហ្វីយ៉ាតា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ បានធ្វើឱ្យរាសីនាងខ្ពស់ត្រដែតតែម្តងទាំងការងារសិល្បៈ និងការងាររកស៊ី សូម្បីតែរូបនាងផ្ទាល់ក៏ទទួលស្គាល់ផងដែរថា រាសីនាងមួយរយៈពេលនេះពិតជាល្អប្រសើរច្រើន ។ 

ហ្វីយ៉ាតា ពិតជាសម្តែងសមក្នុងនាមជាតួអង្គទេវតាបាចផ្កា ហោះឡើងលើមេឃ ជាមួយសិល្បការិនី ៦រូបផ្សេងទៀត មើលទៅការសម្តែងរបស់នាងពិតជាល្អមិនចាញ់តារាអាជីពឡើយ បើទោះបីជាលើកទីមួយដែលនាងសម្តែងជាតួអង្គបែបនេះក្តី  ជាពិសេសនោះសម្រស់ ហ្វីយ៉ាតា ក្នុងឈុតបុរាណនេះ ពិតជាទាក់ទាញអារម្មណ៍មហាជនខ្លាំងណាស់  ។

ហ្វីយ៉ាតា ជាតារាស្រីមួយរូបដែលជួបរឿងអាស្រូវច្រើនជាងគេក្នុងអាជីពសិល្បៈ ទាំងរឿងស្នេហាក៏ដូចជារឿងការងារ ប៉ុន្តែចុង ក្រោយនេះនាងហាក់មានរាសីល្អឡើងវិញ ព្រោះត្រូវបានក្រុមហ៊ុនជាច្រើនពេញចិត្ត ហៅនាងថតជាបន្តបន្ទាប់ ហើយនាងបានព្យាយាមសាងកេរ្តិ៍ឈ្មោះឱ្យល្អប្រសើរឡើងវិញ ។  ហ្វីយ៉ាតា បានឱ្យដឹងផងដែរថា នរណាៗក៏ធ្លាប់មានរឿងអាស្រូវដែរ ប៉ុន្តែសម្រាប់នាងមិនដែលយករឿងទាំងនោះមកទុកក្នុងចិត្តទេ ពីព្រោះនាងត្រូវធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ។ ហ្វីយ៉ាតា សង្ឃឹមថា បន្ទាប់ពីនាងលេចមុខក្នុងការងារសង្គម នឹងធ្វើឱ្យជីវិតនាងកាន់តែល្អប្រសើរ ៕