សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀននៅភូមិទួលសម្បត្តិ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ។
លោក ម៉ាត់ ស្លេះ អាយុ៦៥ឆ្នាំ បានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើគណបក្សភ្លើងទៀនទៀត ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕