លោកស្រី ញ៉ែម សាវ៉ាត លាត​ត្រដាង​​ពី​​ទង្វើ​បោក​ប្រាស់របស់​ទណ្ឌិត សម រង្ស៊ី និងប្រធាន​គណ​បក្សភ្លើងទៀន

លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។

តាមរយៈវីដេអូបកស្រាយគឺ លោកស្រី ញ៉ែម សាវ៉ាត បានអះអាងថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី បានបំភ័យនិងបោកប្រាស់ ឱ្យលោកស្រីរត់ទៅប្រទេសបារាំង និងបានចេញលិខិតមួយដើម្បីឱ្យលោកស្រីប្រើប្រាស់។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត និងបានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ​កម្ពុជា បំភ្លឺទៅរដ្ឋាភិបាលបារាំង អំពីលិខិតរបស់ទណ្ឌិត សម រង្ស៊ី។

សម្តេច​តេជោ ហ៊ុន សែន បានសរសេរថា៖ “សូមអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយទាវ វណ្ណុលជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោល​គុកតើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?។

សូមក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំងលើករណីលិខិតទណ្ឌិតរត់ចោលគុកដែលមានចរិត្តមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផងនិងបោកប្រាស់រដ្ឋាភិបាលបារាំងផង។រឿងបោកប្រាស់បែបនេះបានកើតឡើងច្រើនរួចមកហើយឯរដ្ឋាភិបាលបរទេសក៍ចាញ់បោកក្រុមនេះច្រើនហើយដែរ។”

សូមទស្សនាវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត៖