ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជាវាគ្មិនពិសេសឲ្យអ្នកកាសែត តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រឯកឧត្តមបណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
តាមរយៈវីដេអូប្រមាណជាង៨នាទីនេះ លោក មុំ អស្សនី បានរាយការណ៍អំពីសកម្មភាពរបស់ លោក ថាច់ សេដ្ឋា ទាំងនៅពេលធ្វើជាប្រធានសមាគមខ្មែរកម្ពុជាក្រោម និងក្លាយជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ លោកក៏សុំជួបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីសុំអនុសាសន៍ផ្សេងៗ អំពីការរៀបចំបណ្តាញដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង។
ខាងក្រោមនេះជាវីដេអូបែកធ្លាយរបស់លោក មុំ អស្សនី ត្រូវបានទម្លាយក្នុងបណ្តាញសង្គម៖