សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំង និងចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនដែលបានមកចូលរួម ជាមួយ គណបក្សប្រជាជន គឺយើងស្វាគមន៍ទាំងអស់ លើកលែងតែបុគ្គលម្នាក់គត់គឺ ជនក្បត់ជាតិបីជំនាន់ (សម រង្ស៊ី )។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងនិយាយថា រាជរដ្ឋាភិបាលដឹកនាំមិនល្អឱ្យពលរដ្ឋទៅធ្វើក្រៅប្រទេស តែនាំគ្នាទៅប្រមូលលុយពីពលករខ្មែរ។
នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោង ចក្រសហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង៕