មិត្តរួមជំនាន់រៀបការជាបន្តបន្ទាប់ ហេតុអ្វី សុខ ពិសី មិនហ៊ានរៀបការ ? 

មិត្តភក្តិរួមជំនាន់ សុខ ពិសី បានរៀបការជាបន្តបន្ទាប់ ដោយឡែក សុខ ពិសី ជាស្រីស្អាត និងមានប្រជាប្រិយភាពខ្លាំងខាងចម្រៀងមួយរូបផងដែរ បែរជាមិនហ៊ានដឹងដៃគូស្នេហ៍ខ្លួនចូលរោងការទៅវិញ បើទោះបីជាឆ្នាំនេះមានវ័យជាង ៣០ ឆ្នាំក្តី ។ 

មកទល់ពេលនេះអ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ពិសី គ្រងឈុតកូក្រមុំ ដូចជាមិត្តសិល្បករផ្សេងទៀតដែរ ដូចដឹងស្រាប់ហើយថា អ្នកនាងជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យ ។

នៅពេលនិយាយដល់រឿងរៀបការ សុខ ពិសី នៅតែនិយាយដដែលៗថា អ្នកនាងចង់ពង្រឹងការងារសិល្បៈ និងការងាររកស៊ីឱ្យបានល្អប្រសើរជាងនេះសិន ទើបគិតគូរឿងរៀបការ ។ បើនិយាយពីការងារចម្រៀង និង ការងាររកស៊ីរបស់ សុខ ពិសី ពេលនេះគឺដំណើរការល្អមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ ។

បើតាមអ្នកស្គាល់គ្នាជាមួយ សុខ ពិសី បានបង្ហើបប្រាប់ថា សុខ ពិសី មិនហ៊ានរៀបការ ដោយសារខ្លាចបាត់បង់ប្រជាប្រិយភាព ព្រោះអ្នកនាងមិនចង់ជាន់ដានចាស់ដូចមិត្តភក្តិមួយចំនួន ពេលដែលពួកគេរៀបការរួច ការងារក៏ធ្លាក់ចុះ ប្រជាប្រិយភាពក៏បាត់បង់  ដូច្នេះ ហើយទើបបន្តនៅ លីវ បែបនេះ ។ 

ថ្វីដ្បិតតែ សុខ ពិសី មានវ័យជាង ៣០ ឆ្នាំក្តី តែនិយាយពីរូបសម្រស់វិញ នាងនៅតែរក្សាសម្រស់និងរូបរាងឱ្យនៅស្រស់ស្អាតក្មេងជាងវ័យ មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយឡើយ  ៕