សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចជាច្រើនឆ្នាំមកនេះ។ សម្តេចបញ្ជាក់ថា តាមបញ្ជីមានអ្នកសារព័ត៌មាន ៩៩នាក់ ប៉ុន្តែសម្តេចថា ត្រូវស្រង់ឈ្មោះម្តងឲ្យអស់ ដោយសម្តេចផ្តល់ឱកាសជួបជុំពិសារអាហារមួយពេល និងបំពាក់មេដាយជូននាពេលឆាប់ៗនេះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា