សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហ​គ្រាស​ទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូច​ស្រ្តី​មាន​ផ្ទៃពោះដែរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំង​ប្រ​ទេ​​ស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាត​ឱ្យជន​ពិការ​ចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច​តេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាឱ្យជនមានពិការភាពនៅតាមរោងចក្រ-សហគ្រាស ចេញមុន១៥​នាទីដូចស្ត្រីមាន​ផ្ទៃពោះដែរ។

ដោយសម្តេច បានបញ្ជាក់បន្ថែមដូច្នេះថា៖« ខ្ញុំសូមប្រកាសថា ចាប់ពីពេលនេះទៅគ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ​ត្រូវ​អនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ ព្រោះជនពិការ និងស្រ្តីមានផ្ទៃពោះ គាត់ធ្វើដំណើរពិបាក ចឹងសូម​ឱ្យពួក​គាត់​បានចេញមុនម៉ោង ហើយការងារនេះខ្ញុំសូមប្រគល់ឱ្យឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តដាក់ចេញគោលនយោបាយនានា ដើម្បីព​ង្រីកបន្ថែម​លើការអភិ​វឌ្ឍ និង​យកចិត្តទុកដាក់លើវិស័យការងា​ររបស់កម្មករក​ម្មការិនីឱ្យកាន់តែ​ប្រសើរឡើង៕