សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិក នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខ អ្នកដែលប្រឆាំងជ្រុលនិយមមួយចំនួន ដែលមិនឱ្យប្រទេសក្រៅមកវិនិយោគ មិនឱ្យទិញ និងឱ្យដាក់ទណ្ឌកម្មមកកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា អ្នកដែលជាសត្រូវរបស់កម្មករគឺអ្នកដែលបានរារាំងមិនឲ្យបរទេសផ្ដល់ជំនួយមកកម្ពុជា អ្នកដែលធ្វើការរារាំងមិនឲ្យបរទេសមកវិនិយោគទុនឬទិញទំនិញពីកម្ពុជា ខណៈរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងវិនិយោគលើហេដ្ឋា រចនា សម្ព័ន្ធផ្លូវថ្នល់បណ្តាញអគ្គីសនី ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគពីបរទេសឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតការងារឲ្យកម្មករមានការងារធ្វើ៕