សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្តេចមានភ័ព្វសំណាងដែរ ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងពីររូបដែលសម្តេចលើកសរសើរនោះគឺឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ និងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារតែមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ចេះសន្សំលុយបែបនេះហើយ បានជារាជរដ្ឋាភិបាលហ៊ានដកថវិកាជាង ២៣២លានដុល្លារ យកមកសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសន្សំលុយទុក ដើម្បីវិនិយោគខ្លួនឯង បើគ្មានថវិកាបដិភាគពីរដ្ឋាភិបាលទេ គឺគម្រោងមិត្ដភក្ដិជួយ ជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបាននោះទេ៕
អត្ថបទ៖ អក្ខរា