ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យមេធាវីកាត់ក្តីកុំលម្អៀង អ្នកមានអ្នកក្រ ទទួលបានយុត្តិធម៌ដូចគ្នា

“ករណីក្តីក្តាំណាមួយកើតឡើង អ្វីដែលសំខាន់គឺគុណធម៌ ធ្វើមិចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានម៉ត់ចត់ ពិតណាស់កុំឲ្យមានពាក្យគេថា ឲ្យតែអ្នកមានឈ្នះក្តីទាំងអស់ កុំឲ្យមានភាសាហ្នឹង ប៉ុន្តែអ្នកណាក៏ដោយ មានក៏ដោយ ក្រក៏ដោយ ទទួលបានយុត្តិធម៌ដូចគ្នា” នេះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា