តោះទស្សនាស្ទាយថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀង « តាប៉ែតែសប្បាយ » មានអ្វីប្លែក ?

តារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយកាលពីម្សិលមិញដែលមានចំណងជើងថា « តាប៉ែ តែសប្បាយ » ដែលជាស្ទាយថ្មីរបស់លោកនៅដើមខែ មិថុនា នេះ មិនថាអ្នកសប្បាយចិត្ត អ្នកសេដ ឬ អ្នកខូចចិត្ត គឺអាចទស្សនាបានទាំងអស់គ្នា ។

២ ខែមុនតារាចម្រៀង ខេមរៈ សិរីមន្ត បានលេចធ្លោខ្លាំង ក្នុងបទចម្រៀង « ទយៗ » ដែលមានអ្នក ទស្សនាច្រើនក្នុងបទចម្រៀងមួយបទនេះ ដោយឡែកនៅដើមខែមិថុនា នេះវិញ លោក ខេមរៈ សិរីមន្ត បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « តាប៉ែ តែសប្បាយ » ដែលជាចំណងដៃថ្មី សម្រាប់មិត្តអ្នកគាំទ្រ ។

តាមរយៈ MV ចម្រៀង « តាប៉ែ តែសប្បាយ » របស់លោក ខេមរៈ សិរីមន្ត ពិតជាទាក់ទាញ មិនចាញ់បទចម្រៀងមុនៗរបស់លោកប៉ុន្មានទេ ជាពិសេសក្នុងបទចម្រៀងថ្មីនេះ គឺលោកបានប្រើស្ទាយលេងខ្លួនប្លែកៗ ជាមួយនិងក្បាច់រាំដ៏ទាក់ទាញ ធ្វើឱ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍ ជាក់ស្តែងតាមរយៈ MV ចម្រៀងដែលទស្សនិកជនបានឃើញស្រាប់ ។

ក្រៅពីចេញបទចម្រៀងនេះលោក ខេមរៈ សិរីមន្ត ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀត ដើម្បីតម្រូវចិត្តអ្នកគាំទ្រ តោះទស្សនាបទចម្រៀង « តាប៉ែ តែសប្បាយ » ទាំងអស់គ្នាតាមរយៈផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំងនៅលើ ហ្វេសប៊ុក និង យូធូប ៕