លោក ជុន ច័ន្ទបុត្រ ជាជននិរទេសន៍ខ្លួនមួយរូប ក្នុងចំណោមបុគ្គលកំពុងបំរើនយោបាយឲ្យក្រុមលោក សម រង្ស៊ី ដែលតែងជាដឹកនាំផលិតព័ត៌មានក្លែងក្លាយ ញុះញង់ប្រឌិតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ។ នេះបើតាមការគួសបញ្ជាក់ពីសាស្រ្តាចារ្យបង្រៀនផ្នែកនយោបាយនៅសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ។
លោកសាស្រ្តាចារ្យ បានមើលឃើញថា ជុន ច័ន្ទបុត្រ តែងតែតាំងខ្លួនជាអ្នកកាសែតអាជីពផង ជា បញ្ញវន្តផង តាមពិតទៅ ជននេះ គឺជាមេក្លោង ផលិតព័ត៌មានបំរើនយោបាយ សម រង្ស៊ី តែប៉ុណ្ណោះ។ ការផលិតព័ត៌មានរបស់លោកតាមរយៈវិទ្យុអាស៊ីសេរី RFA គឺក្នុងចេតនាបំរើបរទេស និងក្រុមប្រឆាំងមួយក្តាប់តូច ហើយជាទម្លាប់ពួកគេ តែងនិយាយផ្សព្វផ្សាយលាភពណ៌ ធ្វើឲ្យចលាចរ លើបណ្តាញសង្គមញុះញង់ ឆ្កឹះឆ្កៀល ចាក់រុក ធ្វើឲ្យមានការយល់ច្រឡំ មកលើ រាជរដ្ឋាភិបាល។
ម្យ៉ាងទៀត រាល់ការផលិតព័ត៌មាន ក្លែងក្លាយ (Fake News) របស់ក្រុមលោក ជុន ច័ន្ទបុត្រ បំរើ សម រង្ស៊ី គឺមានក្រុមតាំងខ្លួនជាបណ្ឌិត អ្នកវិភាគជាអ្នកចេះដឹងទាំងនោះ តែងតែនិយាយវ៉ោកៗ ចាក់ខ្សែជាមួយសារព័ត៌មានអត់ច្បាប់ ឈរក្រៅប្រព័ន្ធ បំប៉ោង ព័ត៌មាន វិភាគតាមទស្សនៈខ្លួន ប៉ាតណាប៉ាតណី ឲ្យតែបានផ្សាយមួលបង្កាច់ញុះញង់ដើម្បីប្រយោជន៍បក្សពួកខ្លួន។ លោកសាស្រ្តាចារ្យបន្ថែម។
យ៉ាងណាបើតាមការតាមដានបុគ្គលតាំងខ្លួនជាអ្នកចេះដឹងទាំងនោះ រួមមាន៖ មេក្លោង ជុន ច័ន្ទបុត្រ បុគ្គលកំពុងរត់គេចពីសំណាញ់ច្បាប់ គឹម សុខ, ស៊ន តារា, តាំង សារ៉ាដា, ប៉ាង សុឃឿង, មួង ណារ៉េត និងបុគ្គលមួយចំនួនទៀត។ ពួកគេទាំងនោះត្រូវបានគេដឹងថាកំពុងបំរើនយោបាយឲ្យទណ្ឌិត សម រង្ស៊ី និងបំរើឆន្ទៈទៅតាមសេចក្តីណែនាំពីក្រុមអង្គការ ស្ថាប័នបរទេសមួយចំនួនទៀតផង៕