ដោយមើលឃើញពីភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ឆ្នាំ ដល់របស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ដើម្បីសម្រាប់ដោះស្រាយក្នុងជីវភាព។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ មិនបានស្លាប់ដូចក្រុមក្រុមក្រៅប្រទេសផុសនោះទេ គ្រាន់តែអធិរាជមហាសាច់ បានបាត់ទូរសព្ទ ត្រូវគេផុស ហើយគាត់មានវិបត្តិគ្រួសារផ្សេង ។ ដូចនេះសូមអ្នកនៅក្រៅប្រទេសកុំយកជីវិតគាត់ទៅប្រមាថ បាបកម្មមានពិត។
ថ្វីត្បិតតែមិនដែលទាក់ទងគ្នា តែក្នុងនាមជាសញ្ជាតិខ្មែរតែមួយ ហើយទោះបីជាអធិរាជមហាសាច់ ធ្លាប់យល់ច្រឡំ មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កន្លងមក ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន ប្រកាន់គុំគួននោះទេ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថែមទាំងជួយសម្រាលបន្ទុក ដោយឧបត្ថម្ភប្រាក់ខែមួយខែ ៤០ ម៉ឺនរៀល ក្នុងរយៈពេល ៥ ឆ្នាំ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ក្រើនរំលឹកថា៖ “មនុស្សណាដែលមិនធ្លាប់ខុសសំខាន់ខុសហើយចេះកែប្រែ សូមបងប្អូនមេត្តាកុំស្អប់នឹងខឹងនិងប្រមាថគាត់អីធ្វើម៉េចមនុស្សយើង មានខ្មៅមានសរមានល្អមានអាក្រក់ គាត់មិនបានទៅឆក់ប្លន់អ្វីនោះទេ។ ផ្ញើទៅបងប្រុសមិនបាច់អរគុណប្អូនទេ ត្រូវ(អរគុណសន្តិភាព)ទើបប្អូនមានឱកាសប្រកបមុខរបរ មានលទ្ធភាពនេះ ជូនពរបងរឹងមាំស៊ូៗ គ្រប់គ្នាលើកទឹកចិត្តបង ឲ្យតែបងកែប្រែCPPមិនបោះបង់បងទេលទ្ធភាពនៃការបានជួយឧបត្ថម្ភនេះក៏ដោយសារតែប្រទេសមានសុខសន្តិភាព ដែលអាចឱ្យខ្ញុំមានឱកាសក្នុងការប្រកបមុខរបរទទួលទានបានសមរម្យ។ នេះជាគុណបំណាច់នៃសន្តិភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ បងអាចមកការិយាល័យផ្ទាល់ ឬមានអ្នកណាជូនមក ដើម្បីរៀបចំកុងបានប្រចាំខែជូន។”
ជាមួយគ្នានេះ លោក ព្រំ សាន្ត ដែលស្គាល់គ្រូរបស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ក៏លើកឡើងចំពោះទឹកសប្បុរសរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ក្នុងនោះលោក ព្រំ សាន្ត ថាទឹកចិត្តដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិបាករកណាស់ គឺតែងតែឲ្យអភ័យជានិច្ច ពិតជាខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរមែន និងជូនពរអ្នកឧកញ៉ាព្រមទាំងក្រុមគ្រួសារ បុត្រធីតាសូមឱ្យសុខភាពល្អអាយុយឺនយូរ ៕