នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នីសា ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចេញលិខិតសុំទោសជាសាធារណៈមកកាន់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលផ្ទុយពីការពិតធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងកិត្តិយសរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។
ម្ចាស់គណនី Facebook រូបនេះ ក៏បានសំណូមពរដល់សាធារណជនដែលបានចែកចាយបន្តចំពោះការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន សូមមេត្តាលុបចោលនូវខ្លឹមសារដែលផ្ទុយពីការពិតនេះ៕