សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកសេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ជាតិ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយសារថៃមានការប្រែប្រួលនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់លោកសេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាដោយខ្លួនឯងមក។ សម្តេចបានបន្តថា កុំផ្តល់យោបល់ឱ្យគេមកងាប់ឱ្យសោះ ព្រោះអ្នកឯងវិភាគយូរៗទៅ ឡប់ហើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣៕