ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា មានប្រសាសន៍ថា “ឲ្យតែទាក់ទងនឹងការចំណាយលើបញ្ហាវិស័យអប់រំ និងការបម្រើសុខភាពរបស់មនុស្ស យើងមិនគួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ ដែលនេះជាបំណងប្រាថ្នាសម្រាប់ប្រទេសជាតិរបស់យើងមានការរីកចម្រើន”។
គួរបញ្ជាក់ថា វិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ ដោយក្នុងនោះបើនិយាយពីថវិកាជាតិឆ្នាំ២០២៣ គឺបានផ្តោតទៅលើការអភិវឌ្ឍមនុស្ស។ បើតាមប្រមុខរាជរដ្ឋាភិបាលធ្លាប់គូសបញ្ជាក់ថា នៅក្នុសង្គមដែលមានការជឿនលឿន គឺចាំបាច់ត្រូវមានតម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល ពោលគឺទាក់ទងទៅនឹងការវិនិយោគមនុស្ស ការពារជីវិតមនុស្ស៕
អត្ថបទ៖ អក្ខរា