ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣។ បើតាមក្រសួង យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួម ទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣៖