ព្រះមហាក្សត្រ​ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា​ ពីថ្ងៃទី​២៩ ដល់ ៣១ ខែឧសភា

តបតាមការសូមយាងរបស់លោកជំទាវ ដៅផាឌី មួរមូ (Droupad Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។​ នេះបេីតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕