សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះ កម្ពុជា​បន្ត​ផ្តល់​វ៉ាក់សាំង​ ១លានដូស​ ទៅ​ប្រគល់​ជូន​មីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ យើងនៅសល់វ៉ាក់សាំង ដូច្នេះយើងត្រូវជូនទៅដល់មិត្តភ័ក្តិដែលមានតម្រូវការ ហើយពេលនេះលោកស្រី យក់ សម្បត្តិ ក៏កំពុងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) សរុបចំនួន ១៩ ០០០ នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Cament)៕